Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រត្នៈ, រ័តន៍, រ័ត្ន

Chuon Nath's Khmer-Khmer Dictionary
  1. រតនៈ ( ន.នាមសព្ទ ) [រៈតៈន៉ៈ ] or រត្នៈ, រ័តន៍, រ័ត្ន   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (រត្ន; រតន “វត្ថុ​ឬ​របស់​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​រីក​រាយ; ...”) កែវ; ពេជ្រ, ត្បូង​គ្រប់​ប្រភេទ; សូម្បី​មាស, ប្រាក់​ក៏​ហៅ រតនៈ ដែរ ឬ​ហៅ​ថា រតន​វត្តុ ក៏​បាន; វត្តុ, ធម្ម​ជាតិ​ដ៏​ប្រសើរ​វិសេស​ឬ​មនុស្ស​ប្រសើរ​វិសេស. សត្វ​វិសេស ក៏​ហៅ រតនៈ បាន​ដែរ ។ សព្ទ​នេះ​បើ ប្រើ​ភ្ជាប់​ជា​មួយ​នឹង​នាម​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​ក៏​បាន ពី​ខាង​ចុង​ក៏​បាន, បើ​រៀង​ពី​ខាង​ដើម អ. ថ. រៈតៈន៉ៈ ឬ រ័ត-ត្នៈ, បើ​រៀង​ពី​ខាង​ចុង អ. ថ. រ័ត, ដូច​ជា :
    - រតន​ករ (រៈតៈន៉ៈក) អ្នក​ធ្វើ​រតនៈ​គឺ​អ្នក​ជីក​ត្បូង, អ្នក​ច្នៃ​ត្បូង; ជាង​មាស​ប្រាក់; ព្រះ​វេស្សវ័ណ ។
    - រតន​ករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូ​ឬ​ហឹប​ដាក់​រតនៈ, ដាក់​ពេជ្រ, ដាក់​ត្បូង ។
    - រតន​គភ៌ ឬ - រត្ន​គ័ភ៌ ផ្ទៃ​ជា​ទី​កើត​រតនៈ គឺ​សមុទ្រ (ព្រោះ​សមុទ្រ​ជា​ទី​កើត​រតនៈ​ផេ្សង​ៗ); ព្រះ​បាទ​កុវេរៈ គឺ​ព្រះ​វេស្សវ័ណ​(ព្រោះ​ព្រះ​បាទ​កុវេរៈ ពួក​មនុស្ស​ពី​បុរាណ​យល់​ថា​ជា​ទេវតា​ម្ចាស់​រតនៈ​ឬ​ម្ចាស់​ទ្រព្យ) ។
    - រតន​គញ្ភ ឬ - រត្ន​គ័ភ៌ា,
    - រត្ន​គ័រ្ភី​ផែន​ដី (ព្រោះ​ផែន​ដី​ជា​ទី​កើត​រតនៈ​ផ្សេង​ៗ ។
    - រតន​ត្រ័យ,
    - រត្ន​ត្រ័យ ឬ--ត្រៃ រតនៈ​បី​យ៉ាង​គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ ហៅ​ថា ពុទ្ធ​រតនៈ, ធម្ម​ រតនៈ, សង្ឃ​រតនៈ ឬ​ព្រះ​ពុទ្ធ​រ័ត្ន, ព្រះ​ធម៌​រ័ត្ន, ព្រះ​សង្ឃ​រ័ត្ន ក៏​បាន​ ។
    - រត្ន​ត្រ័យ​ប្រណាម ការ​បង្អោន​កាយ​វាចា​ចិត្ត​គោរព​ព្រះ​រត្ន​ត្រ័យ​ ។
    - រតន​និធិ កំណប់​រតនៈ គឺ​សមុទ្រ; ភ្នំ​ព្រះ​សុមេរុ ។
    - រតនប្បភា ឬ​
    - រត្ន​ប្រភា (រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺ​រតនៈ; ផែន​ដី ។
    - រតន​ពាណិជ អ្នក​លក់​ពេជ្រ, អ្នក​លក់​ត្បូង; អ្នក​លក់​គ្រឿង​ប្រដាប់​ដែល​ដាំ​ត្បូង ។
    - រតន​ពាណិជ្ជ ឬ​ពាណិជ្យ ការ​លក់​ត្បូង, ជំនួញ​ត្បូង (ប្រើ​ជា រតន​វណិជ្ជ ឬ រតន​វណិជ្ជា ក៏​បាន) ។
    - រតន​ម័យ គុ. ដែល​ប្រដាប់​ដោយ​រតនៈ, ដែល​ដាំ​ពេជ្រ, ដាំ​ត្បូង ។
    - រតន​មាលា កម្រង​កែវ; ខ្សែ​ខ្លួន​ឬ​ខ្សែ-ក​ដាំ​ពេជ្រ ។
    - រតន​រង្សី ស្មើ​រតនៈ, ពន្លឺ​ពេជ្រ ។
    - រតន​រាសី គំនរ​កែវ; មហា​សមុទ្រ ។
    - រតន​វត្ថុ ឬ
    - រត្ន​ព័ស្តុ វត្ថុ​ជា​រតនៈ មាន​កែវ, ត្បូង, មាស, ប្រាក់​ជាដើម ។
    - រតន​វិកតិ ឬ
    - រតន​វិក័តិ ការ​រចនា​ដោយ​រតនៈ, របស់​ដាំ​ត្បូង ។
    - រតន​វិចិត្រ ឬ - រត្ន​ពិចិត្រ ដែល​វិចិត្រ​ដោយ​រតនៈ, ការ​រចនា​រំលេច​ដោយ​ត្បូង ។
    - រតន​សុវណ្ណ ឬ - រត្ន​សុព័ណ៌ មាស​ប្រដាប់​ដោយ​ត្បូង, មាស​ដាំ​ពេជ្រ ។
    - រតន​សោភា លំអ​រតនៈ ។
    - រតនាករ (<រតន+អាករ) អណ្តូង​រតនៈ, កន្លែង​ដែល​កើត​ពេជ្រ, ដែល​កើត​ត្បូង; សមុទ្រ (ប្រើ​ជា រត្នាករ ក៏​បាន, < រត្ន+អាករ) ។
    - រតនាគារ (<រតន+អគារ) អគារ​នៃ​រតនៈ, ឃ្លាំង​រ័តន៍; ឃ្លាំង​ប្រាក់ ។
    - រតនាលង្ការ (<រតន+អលង្ការ) គ្រឿង​អលង្ការ​ប្រដាប់​ដោយ​ពេជ្រ, ដោយ​ត្បូង ។
    - រតនាលោក (<រតន+អាលោក) ឬ - រតនោភាស (<រតន+ឱភាស) ពន្លឺ​រតនៈ, ពន្លឺ​ពេជ្រ ។
    - រតនាវលី (<រតន+អាវលិ) ខ្សែ-ក​ដាំ​ពេជ្រ ។ល។
    - គហបតី​រ័តន៍ គហបតី​កែវ, នាយ​ឃ្លាំង​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។
    - ចក្ក​រ័តន៍ ឬ - ចក្រ​រ័ត្ន កង់​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។
    - ទ្រទូង​រ័ត្ន ទ្រទូង​កែវ​គឺ​សមណ​ស័ក្តិ​ទី​រាជា​គណៈ​សម្រាប់​ឯក​នៅ​កម្ពុជ​រដ្ឋ​ពី​ក្នុង​សម័យ​បុរាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្រទូង ២ ន. ផង) ។
    - នារី​រ័ត្ន នាង​កែវ, ស្ត្រី​កែវ​ឬ​ស្រី​ថ្លៃ, ស្ត្រី​មាន​លំអ​ប្រហែល​ដូច​ពេជ្រ ។
    - បរិ​នាយក​រ័តន៍ នាយ​ពល​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។
    - បុរស​រត្ន ឬ​
    - ប្រុស​រ័ត្ន ប្រុស​កែវ ឬ​ប្រុស​ថ្លៃ,... ។
    - ប្រពាល​រ័ត្ន កែវ​ប្រពាល ។
    - មណី​រ័ត្ន កែវ​មណី, ពេជ្រ​មាន​តម្លៃ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ ក៏​មាន) ។
    - មហា​បុរស​រ័ត្ន មហា​បុរស​ថ្លៃ​ថ្លា,... ។
    - ហត្ថិ​រ័តន៍ ឬ​
    - ដំរី​រ័ត្ន ដំរី​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។
    - អស្ស​រ័តន៍ (អ័ស-សៈ--) ឬ - សេះ​រ័តន៍ សេះ​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។
    - ឥត្ថី​រ័តន៍ ឬ - ស្ត្រី​រ័ត្ន ស្ត្រី​កែវ (សម្រាប់​ព្រះ​រា​ជា​ចក្រ​ពត្តិ) ។ល។ (ចំពោះ​ពាក្យ រតនៈ នេះ​សុំ​មើល ក្នុង​ពាក្យ លិក្ខា ឬ លិក្សា ទៀត​ផង) ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar